អំពីយើងខ្ញុំ

អំពីយើងខ្ញុំ

តើនៅកម្ពុជា សារការីជានរណា?

សារការី ជាអ្នកជំនាញផ្នែកច្បាប់ដែលមានគុណវុឌ្ឍិ និងត្រូវបានតែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

សារការី បំពេញមុខងារ និងប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញតិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ សារការី ត្រូវបានអនុញ្ញាតឲ្យអនុវត្តវិជ្ជាជីវៈច្បាប់ទូទៅ (លើកលែងការតំណាង និងការការពារក្តីនៅតុលាការ) ហើយជាទូទៅ សារការីមានតួនាទី និងភារកិច្ច ដូចជា រៀបចំ និងផ្តល់យថាភូតភាព (ភាពត្រឹមត្រូវតាមច្បាប់)លើលិខិតគតិយុត្ត​ (ដូចជា កិច្ចសន្យា បណ្តាំមត៌ក លិខិតប្រគល់សិទ្ធិ -ល-) និងបញ្ជាក់ហត្ថលេខា បញ្ជាក់ការចម្លងត្រឹមត្រូវតាមច្បាប់ដើម និងបញ្ជាក់ភាពត្រឹមត្រូវនៃការបកប្រែឯកសារពីភាសាខ្មែរ ទៅជាភាសាបរទេស និងពីភាសាបរទេសមកជាភាសាខ្មែរ។

មន្ទីរសារការី អិន អែន ភី នៃព្រះរាជាណាចក្រកម្ពុជា (អិន អែន ភី) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៧២ អនក្រ.បក ចុះថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

អិន អែន ភី ត្រូវបានបង្កើតឡើងជាមួយចក្ខុវិស័យ បង្កើតមន្ទីរសារការីមួយដែលផ្ដល់ជូនសាធារណៈជននូវសេវា ច្បាប់ និងសេវាសារការី ដែលប្រកបដោយគុណភាព ជាមួយនឹងតម្លៃសេវាសមរម្យ។ សេវារបស់យើងខ្ញុំ រួមមាន រៀបចំ និងផ្តល់យថាភូតភាព(ភាពត្រឹមត្រូវតាមច្បាប់) លើលិខិតគតិយុត្ត​ (ដូចជា កិច្ចសន្យា បណ្តាំមត៌ក លិខិតប្រគល់សិទ្ធិ-ល-) បញ្ជាក់ហត្ថលេខា បញ្ជាក់ការចម្លងត្រឹមត្រូវតាមច្បាប់ដើម បញ្ជាក់ភាពត្រឹមត្រូវនៃការបកប្រែឯកសារពីភាសាខ្មែរទៅជាភាសាបរទេស និងពីភាសាបរទេសមកជាភាសាខ្មែរ ផ្ដល់យោបល់ផ្លូវច្បាប់លើបញ្ហាពាក់ព័ន្ធនឹង គ្រួសារ សន្តតិកម្ម ទ្រព្យសម្បត្តិ និងប្រាតិភោគ ពន្ធដារ ធនាគារ ក្រុមហ៊ុននិងពាណិជ្ជកម្ម រួមទាំង​ ជួយធ្វើការចុះបញ្ជីក្រុមហ៊ុន និង​ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម ជាដើម។

សេវារបស់យើងខ្ញុំ

សេវារៀបចំ និងផ្ដល់យថាភូតភាព

សេវារៀបចំ និងផ្ដល់យថាភូតភាព

១. គ្រួសារ និងសន្តតិកម្ម បណ្ដាំមត៌ក (មតកសាសន៍) កិច្ចសន្យាទ្រព្យសម្បត្តិប្ដីប្រពន្ធ កិច្ចសន្យាលែងលះ កិច្ចសន្យាបែងចែកមត៌ក -ល- ២. ទ្រព្យសម្បត្តិ និងប្រាតិភោគ   កិច្ចសន្យាលក់-ទិញ កិច្ចសន្យាជួល កិច្ចសន្យាជួលអចិន្រ្តៃយ៍ កិច្ចសន្យាប្រទានកម្ម (អំណោយ) កិច្ចសន្យាសាងសង់ កិច្ចសន្យាប្រាតិភោគ (កិច្ចសន្យាបង្កើតហ៊ីប៉ូតែក កិច្ចសន្យាបញ្ចាំ កិច្ចសន្យាបញ្ចាំភាគហ៊ុន កិច្ចសន្យាអនុប្បទាន កិច្ចសន្យាប្រាតិភោគលើទ្រព្យសកម្ម កិច្ចសន្យាប្រាតិភោគលើគណនី -ល-) ៣. ធនាគារ និងហិរញ្ញវត្ថុ
សេវាបញ្ជាក់

សេវាបញ្ជាក់

១. បញ្ជាក់ហត្ថលេខាលើឯកសារច្បាប់ (កិច្ចសន្យា លិខិតអះអាង ពាក្យស្នើសុំ លិខិតប្រគល់សិទ្ធិ -ល-) ២. បញ្ជាក់ការចម្លងត្រឹមត្រូវតាមច្បាប់ដើម (កិច្ចសន្យា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន អាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតអាជីវកម្ម លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្របញ្ជាក់ការសិក្សា-ល-) ៣. បញ្ជាក់ភាពត្រឹមត្រូវនៃការបកប្រែឯកសារពីភាសាខ្មែរទៅអង់គ្លេស/បារាំង និងពីភាសាអង់គ្លេស/បារាំង មកជាភាសាខ្មែរ (កិច្ចសន្យា អត្តសញ្ញាណប័ណ្ណ​​ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ -ល-)
ការផ្ដល់យោបល់ផ្លូវច្បាប់

ការផ្ដល់យោបល់ផ្លូវច្បាប់

១. គ្រួសារ និងសន្តតិកម្ម ២. ទ្រព្យសម្បត្តិ និងប្រាតិភោគ ៣. ធនាគារ និងហិរញ្ញវត្ថុ ៤. ក្រុមហ៊ុន និងពាណិជ្ជកម្ម
សេវាកម្មទូទៅផ្សេងទៀត

សេវាកម្មទូទៅផ្សេងទៀត

១. ចុះបញ្ជីក្រុមហ៊ុន និងចុះបញ្ជីលើការផ្លាស់ប្ដូរព័ត៌មានក្រុមហ៊ុន ២. ស្នើសុំអាជ្ញាប័ណ្ណអាជីវកម្ម លិខិតអនុញ្ញាតសាងសង់ ៣. ចុះបញ្ជីផ្ទេរកម្មសិទ្ធិ សិទ្ធិប្រាតិភោគលើចលនវត្ថុ និងអចលនវត្ថុ (ដូចជា ហ៊ីប៉ូតែក បញ្ចាំ -ល-) ៤. ការបំពេញកាតព្វកិច្ចតាមច្បាប់ (legal due diligence)

សារការី

លី រ៉ានាថ

ស្ថាបនិក/ប្រធានមន្ទីរ

ខៀវ សុផានី

ស្ថាបនិក និងជាអនុប្រធានមន្ទីរ

យ៉ម ផារ៉ូត

ស្ថាបនិក និងជាសមាជិកមន្ទីរ

លី រ៉ានាថ

ស្ថាបនិក/ប្រធានមន្ទីរ

ខៀវ សុផានី

ស្ថាបនិក និងជាអនុប្រធានមន្ទីរ

យ៉ម ផារ៉ូត

ស្ថាបនិក និងជាសមាជិកមន្ទីរ

Publication

មិនមានទិន្នន័យ

ទំនាក់ទំនង

Website under construction